ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១១,៣៣២ប័ណ្ណ ជូនប្រជាពលរដ្ឋ ១០ភូមិ ក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល…

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១១,៣៣២ប័ណ្ណ ជូនប្រជាពលរដ្ឋ ១០ភូមិ ក្នុងក្រុងអរិយក្សត្រ ខេត្តកណ្តាល…

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១១,៣៣២ប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន ១០ភូមិ នៃសង្កាត់ស្វាយជ្រំ សង្កាត់ព្រែកតាកូវ និងសង្កាត់បាក់ដាវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរេីន អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល ដែលពិធីនេះប្រារព្ធធ្វេីឡេីងនៅបរិវេនសាលាក្រុងអរិយក្សត្រ ។
សូមបញ្ជាក់ជូនថា ការវាស់វែងដីធ្លី និងចែកប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ នាឱកាសនេះ គឺដើម្បីឱ្យបងប្អូនយកទៅ បង្កបង្កើនផល សម្រាប់ទ្រទ្រង់ ជីវភាពគ្រួសារ និងប្រើប្រាស់តាមសេចក្តីត្រូវការផ្សេងៗ ដោយមានទំនុកចិត្ត ប្រកបដោយសុវត្ថិភាព លើកម្មសិទ្ធិរបស់ខ្លួន និងបានឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ។