សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ស្ដីពីលទ្ធផល កិច្ចប្រជុំកំពូលលើកទី១៤ រវាងគណបក្សប្រជាជនកម្ពុជា និង បក្សប្រជាជនបដិវត្តន៍ឡាវ
Category: ព័ត៌មានជាតិ
ឯកឧត្តម គង់ ភោគ ឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-នូវែលសេឡង់ លើកទី៣១ នៅទីក្រុងវែលីងតោន ប្រទេសនូវែលសេឡង់
នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-នូវែលសេឡង់ លើកទី៣១ នៅទីក្រុងវែលីងតោន ប្រទេសនូវែលសេឡង់។ កិច្ចប្រជុំខាងលើបានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-នូវែលសេឡង់ដែលមានស្រាប់ និង បានពិភាក្សាអំពីទិសដៅអនាគត ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-នូវែលសេឡង់ រួមទាំងកិច្ចសហប្រតិបត្តិការនានា ក្រោមសសរស្ដម្ភទាំងបីរបស់អាស៊ាន និងបានផ្លាស់ប្តូរទស្សនៈគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ។
សារលិខិតរំលែកមរណទុក្ខ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន លោកជំទាវ អ៊ុ ផារ៉ាន់ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្ដមសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា
សារលិខិតរំលែកមរណទុក្ខ ផ្ញើជូន លោកជំទាវ អ៊ុំ ផារ៉ាន់ ព្រមទាំងក្រុមគ្រួសារ លោកជំទាវ ជាទីរាប់អាន! ខ្ញុំ និងភរិយា ពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់របស់ខ្ញុំ និងជាសាស្ត្រាចារ្យផ្នែកខេមរវិទ្យា និង ប្រវត្តិសាស្ត្រខ្មែរ ដែលជាស្វាមីរបស់ លោកជំទាវ លោកបានទទួលមរណភាព នៅថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. […]
