កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះតាមគោលដៅ ដើម្បីការពារ សន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន

កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះតាមគោលដៅ ដើម្បីការពារ សន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន

ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ៦:០០ នាទី កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះតាមគោលដៅ ដើម្បីការពារ សន្តិសុខ រក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អញ្ជើញជាអធីបតីភាព ក្នុងកម្មវិធីចែកអាវភ្លៀង ជូនដល់យោធិននៃបណ្ដាអង្គភាពចំណុះអគ្គបញ្ជាការដ្ឋានចំនួន ១០អង្គភាព នៅវិទ្យាស្ថាននាយទាហានចម្រុះ(ថ្លុកតាសេក ) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន សម្រាប់ប្រើប្រាស់ក្នុងរដូវភ្លៀង។