មហាជនហួសចិត្តនឹងភាពមិនប្រក្រតីនៃ ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍នៅឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ចុះថ្លៃតែជាងពីរលានរៀល ស្នើឱ្យឯកឧត្តម អភិបាលខេត្ត ពិនិត្យឡើងវិញ

មហាជនហួសចិត្តនឹងភាពមិនប្រក្រតីនៃ ការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍នៅឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ចុះថ្លៃតែជាងពីរលានរៀល ស្នើឱ្យឯកឧត្តម អភិបាលខេត្ត ពិនិត្យឡើងវិញ

ខេត្តកំពង់ធំ៖ មហាជនមានការហួសចិត្តជាខ្លាំងចំពោះការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍ឃុំ/សង្កាត់ សាកសង់ផ្លូវបេតុងអាមេប្រវែង ៣០០ម៉ែត្រ និងទទឹង ០៥ម៉ែត្រ ក្នុងតម្លៃប៉ាន់ស្មាន ១៧២,៦៨១,៤៦៥៛ (មួយរយចិតសិបពីរលាន ប្រាំមួយរយប៉ែតសិបមួយពាន់ បួនរយហុកសិបប្រាំរៀល) នៅឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានត្រឹមតែ៣ក្រុមហ៊ុនប៉ុណ្ណោះបានចូលរួមដេញថ្លៃ ខុសពីគម្រោងដ៏ទៃផ្សេងៗទៀត ដោយគម្រោងនេះត្រូវបានទៅលោក គាត ណាវីន ក្រុមហ៊ុនឈ្មោះ គាត ណាវីន ដេញថ្លៃបានក្នុងតម្លៃទាបជាងគេគឺ ១៧០,១០០,០០០៛ (មួយរយចិតសិបលាន មួយរយពាន់រៀលគត់) ដែលបានចុះត្រឹមតែ ២,៥៨១,៤៦៥៛ (ពីរលាន ប្រាំរយប៉ែតសិបមួយពាន់ បួនរយហុកសិបប្រាំរៀលគត់)។

ដោយសារតែក្នុងគម្រោងដេញថ្លៃ មានភាពមិនប្រក្រតី ចុះត្រឹមតែជាងពីរលានរៀលយ៉ាងដូច្នេះ ប្រជាពលរដ្ឋបានដាក់ការសង្ស័យ និងស្នើសុំដល់ប្រធានលទ្ធកម្មខេត្ត ជាពិសេស ឯកឧត្តម អភិបាលខេត្តកំពង់ធំ មេត្តាចាត់វិធានការមានប្រសិទ្ធិភាពខ្ពស់ បើកការស៊ើបអង្កេតឡើងវិញ ដើម្បីជៀងវាងមានជនខិលខូចណាមួយ បានប្រើវិធីបន្លំភ្នែក យកថវិកាជាតិទៅចែកគ្នាចាយយ៉ាងរំភើយ ដែលការខាតបង់យ៉ាងធ្ងន់ធ្ងរនោះគឺ រាជរដ្ឋាភិបាលកម្ពុជា។