លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធត្ថខេត្តកំពង់ស្ពឺ បានចាត់អោយ លោកវរសេនីយ៍ឯក ហុង ម៉េងហួត មេបញ្ជាការរង នាយសេនាធិការ រៀបចំទទួលក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ប៉ែន ណារ៉ុង ស្នងការរង ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ជាប្រធានក្រុមការងារទី១ ក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃការហ្វឹកហ្វឺនយុទ្ធវិធីនៅទីលានផ្ទាល់ រួមទាំងការប្រើប្រាស់អាវុធ បញ្ជូនសារ សង្រ្គោះបន្ទាន់ របស់សិក្ខាកាម កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ចាត់ក្រុមការងារចុះត្រួតពិនិត្យ និងវាយតម្លៃការហ្វឹកហ្វឺនយុទ្ធវិធីនៅទីលានផ្ទាល់ រួមទាំងការប្រើប្រាស់អាវុធ បញ្ជូនសារ សង្រ្គោះបន្ទាន់ របស់សិក្ខាកាម កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
