ទីស្តីការក្រសួងអធិការកិច្ច៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ លោក Marcos Bianchi នាយកគ្រប់គ្រងកម្មវិធីប្រគំតន្រ្តីរបស់លោក Andrea Bocelli ដើម្បីស្នើសុំការគាំទ្រលើការរៀបចំប្រគំតន្រ្តីនៅរាជធានីភ្នំពេញ កិច្ចពិភាក្សាការងារ នាថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងអធិការកិច្ច។

